(ព្រះសីហនុ)៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានឲ្យដឹងថា ភ្ញៀវទេសចរដែលចូលទៅលេងកម្សាន្ត ក្នុងខេត្តព្រះសីហនុ មានចំនួន ១៨១.៥៣៩នាក់ ដែលចំនួននេះកើនឡើង ៩,៧៧%។

ថ្លែងនៅល្ងាចថ្ងៃទី២៧ នៃសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក តាំង សុចិត្តគ្រឹស្នា បានបញ្ជាក់ថា ក្នុងនោះភ្ញៀវជាតិ ១៧៦.៤៨៣នាក់ កើនឡើង ១០,១៤% និងភ្ញៀវបរទេសសរុប ៥.០៥៦នាក់ ថយចុះ ១,៩៤%។ ចំណែកភ្ញៀវចូលតាមព្រលានយន្ត ហោះចំនួន ១៤ជើង ស្មើនឹងសប្តាហ៍មុន មានភ្ញៀវសរុប ៧១០នាក់ ថយចុះ ២,៣៤% ក្នុងនោះ ភ្ញៀវជាតិ ៣៦នាក់ថយចុះ ១៤,២៩% និងភ្ញៀវអន្តរជាតិ ៦៧៤នាក់ ថយចុះ ៧,៤១%។

ដោយឡែក ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា​សរុប ១.៩៧៦នាក់ ថយចុះ ០,៥៥% ក្នុងនោះភ្ញៀវជាតិ ៨៧៤នាក់ ថយចុះ ៩,០៥% និងភ្ញៀវបរទេស ១.១០២នាក់ កើនឡើង ៧,៤១%។ រីឯភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ១៧៨.៨៥៣នាក់ កើនឡើង ៩,៩៥% ក្នុងនោះភ្ញៀវជាតិ ១៧៥.៥៧៣នាក់ កើនឡើង ១០,២៦% និង ភ្ញៀវបរទេស ៣.២៨០នាក់ ថយចុះ ៤,៧៦%៕