(ភ្នំពេញ)៖ ពិព័រណ៍ «ភូមិអាស៊ាន» ដែលបានរៀបចំឡើងរយៈពេល៣ថ្ងៃ ត្រូវបានបិទបញ្ចប់ មានសាធារណជនយ៉ាងច្រើន ចូលរួមទស្សនាកំសាន្ដ និងទទួលបានចំណេះដឹងថ្មីៗប្លែក ពីវប្បធម៌ប្រពៃណី​ប្រទេសសមាជិក​អាស៊ាន។

ពិព័រណ៍ «ភូមិអាស៊ាន» ត្រូវបានរៀបចំឡើងដោយ ក្រុមសភាយុវជនកម្ពុជា រយៈពេល៣ថ្ងៃ២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ពិព័រណ៍នេះរៀបចំឡើងក្នុងបំណង ឲ្យប្រជាជនខ្មែរបានស្គាល់បន្ថែមទៀតអំពី វប្បធម៌ទំនៀមទម្លាប់ ក្នុងប្រទេសជាសមាជិកអាស៊ានទាំង១០ ក្នុងពិព័រណ៍នោះមានតាំងបង្ហាញពីម្ហូបអាហារ និងការលេងល្បែងប្រជាប្រិយ តាមប្រទេសនីមួយៗ ដែលបង្ហាញឲ្យកាន់តែច្បាស់អំពីវប្បធម៌ ការរស់នៅ អាហារហូបចុក ក្នុងប្រទេសជាសមាជិកអាស៊ានទាំង១០នេះ។

កញ្ញា លី សុភក្រ្ដា អ្នករៀបចំកម្មវិធីពិព័រណ៍ ភូមិអាស៊ាន បានថ្លែងថា «ពិព័រណ៍ ភូមិអាស៊ាន រៀបចំឡើងដើម្បីអបអរសារទរ ដែលកម្ពុជាជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២២នេះ និងដើម្បីចែករំលែកដល់ប្រជាជនកម្ពុជា យល់ដឹងបន្ថែមពីវប្បធម៌នៃប្រទេសអាស៊ានទាំង១០ ដោយមានបង្ហាញអំពីរបៀបនៃការរស់នៅ ការហូបចុក របស់ប្រទេសនីមួយៗផងដែរ»

តំណាងក្រសួងវប្បធម៌បានថ្លែងថា ពិព័រណ៍ «ភូមិអាស៊ាន» ពិតជាមានសារៈសំខាន់ណាស់ ក្នុងការគាស់បង្ហាញពីវប្បធម៌ជាតិខ្មែរ និងវប្បធម៌របស់សមាជិកអាស៊ានបានឲ្យប្រជាជនខ្មែរ សិស្សនុសិស្សដែលបានចូលរួមក្នុងកម្មវិធីពិព័រណ៍នេះបានដឹង យល់អំពីវប្បធម៌ ទាំងវប្បធម៌របស់កម្ពុជា និងប្រទេសជាសមាជិកដទៃទៀត។

លោកបានបន្ថែមថា រយៈពេល៣ថ្ងៃនៃពិព័រណ៍នេះកម្ពុជា បានដាក់បង្ហាញនូវឧបរកណ៍សិល្ប៍បុរាណជាច្រើនប្រភេទ រួមមាន៖ មុខល្ខោនខោ, ខ្លែងឯក, ហនុមាន រូបចម្លាកនារីរាំរបាំព្រះរាជទ្រព្យជាដើម មានឧបរកណ៍ខ្លះស្ទើរតែនឹងត្រូវបាត់បង់ហើយ ដូច្នេះការតាំងពិរព័ណ៍នេះជាការបង្ហាញជាថ្មីម្ដងហើយម្ដងទៀត ដល់ប្រជាជនខ្មែរបានយល់ដឹង និងស្គាល់ឲ្យបានកាន់តែច្រើនបន្ថែមទៀត។

ចំពោះការតាំងពិរព័ណ៍នេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសិស្សានុសិស្ស និងប្រជាជនជាតិ និងអន្ដរជាតិចាប់៕