(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២២ករណី ក្នុងនោះករណីប្រើប្រាស់៤ករណី, ដាំដុះ១ករណី, បេីកបរក្រោមឥទ្ធិពល២ករណី និងជួញដូរ១៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៥នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៧០៨ករណី ឃាត់មនុស្ស ១៣,៣៣២នាក់ (ស្រី៨៤៣នាក់)៕