(ភ្នំពេញ)៖ សមាគមយុវជនសេដ្ឋកិច្ចកម្ពុជាបានចេញសារលិខិតអបអរសាទរជូនចំពោះលោក ខូយ រីដា ដែលទើបត្រូវបានព្រះករុណាព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោក ជាអភិបាលខេត្តពោធិ៍សាត់។

គួរជម្រាបថា នាពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២២នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោក ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់។ លោកត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២៕

ខាងក្រោមនេះជាសារលិខិតអបអរសាទររបស់សមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ជូនចំពោះលោក ខូយ រីដា៖