(ភ្នំពេញ)៖ កម្លាំងនគរបាលបានឃាត់ខ្លួន ជនសង្ស័យ១៧នាក់ ពីបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

របាយការណ៍​បូក​សរុប​លទ្ធផល​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី១៦​ ខែមិថុនា​ ឆ្នាំ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច​) កម្លាំងនគរបាលបាន​បង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៩​ករណី ឃាត់​មនុស្ស​១៧​នាក់​ ក្នុងនោះមុខសញ្ញា​ជួញដូរ៤​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​១៣​នាក់ ដកហូតថ្នាំញៀន ​មេ​តំ​ហ្វេ​តា​មីន ​(ice) ០.១៥​ក្រាម​​ ១​កញ្ចប់​ធំ​ និង​២០​កញ្ចប់​តូច​។​

ប្រភពព័ត៌មានដដែលបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបានបង្ក្រាបនៅ រាជធានី​ភ្នំពេញ បង្ក្រា១​ករណី ​​ឃាត់ខ្លួន​២​នាក់, ​សៀមរាប ​បង្ក្រាប៥​ករណី​ ​ឃាត់ខ្លួន​១០​នាក់​, ​ត្បូងឃ្មុំ​ ​បង្ក្រាប១​ករណី​ ឃាត់ខ្លួន​២​នាក់, មណ្ឌល​គី​រី​ ​ប​ង្ក្រាប​១​ករណី​ ឃាត់ខ្លួន​២​នាក់ និង​ពោ​ធ៍​សាត់​​បង្ក្រាប១​ករណី​ ឃាត់ខ្លួន​ម្នាក់៕