(ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៦ម្សិលមិញ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក​ (​យប់​២​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់៥​នាក់​ រង​របួសធ្ងន់​៥​នាក់​ និង​របួសស្រាល​៩​នាក់ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

​ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៩​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៣​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៦​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៦​គ្រឿង​ រថយន្ត​ធុនធំ​ចំនួន​១​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៥​លើក​, ​ប្រជែង​៣​លើក,​ មិន​ប្រកាន់​ស្តាំ​១​លើក​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៦​នាក់​។​

នៅ​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែ​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​៣,០៩២​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,៥២២​គ្រឿង​ និង​ពិន័យ​សរុប​១,៥៧០​គ្រឿង​ ៕​