(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សៃស៊ុមផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ។

សូមបញ្ជាក់ថា លោក សៃស៊ុមផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ បានដឹកនាំគណៈប្រតិភូទស្សនកិច្ចនៅកម្ពុជា និងចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ រៀបចំដោយរដ្ឋសភាកម្ពុជា ដែលទើបនឹងបិទបញ្ចប់កាលពីថ្ងៃទី២៤ ខែវិច្ឆិកា៕