(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចផ្តល់ទីកន្លែងស្នាក់នៅ និងទទួលផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ យោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាន គឺឱ្យដឹងថា ការសម្រេចនេះ ធ្វើឡើងដើម្បីសម្រួលដល់ការស្នាក់នៅ និងរក្សាកង់-ម៉ូតូរបស់បេក្ខជនដែលមកពីបណ្តាស្រុក ក្រុង ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយទីកន្លែងស្នាក់នៅ និងការរក្សាកង់-ម៉ូតូ៕

ដោយមានកិច្ចសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមន្ទីរ-អង្គភាព និងវត្តអារាម ដែលនៅជិតមណ្ឌលប្រឡង បានសម្របសម្រួលរៀបចំទីកន្លែងស្នាក់នៅ និង ទទួលផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់ការលំបាករបស់មាតាបិតា ឬអាណាព្យាបាល និងបេក្ខជន តាមទីកន្លែងដែលបានរៀបចំជូន មានដូចខាងក្រោមនេះ៖