(ស្វាយរៀង)៖ មានករណីផ្ទុះអាវុធមួយបានកើតឡើង ក្នុងហាងខារ៉ាអូខេយីហោ ៦៨ មានទីតាំងស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ ខណៈដែលជនបង្កបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាទាបភ្លឺ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

សមត្ថកិច្ចបានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់មុខសញ្ញាជនបង្ក និងឈានដល់ការចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។

បើតាមសេចក្ដីរាយការណ៍ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួននារីជនជាតិវៀតណាម ចំនួន១១នាក់ មកធ្វើការសួរនាំ។ ជាលទ្ធផល គឺមិនពាក់ក្នុងរឿងនេះទេ ព្រោះស្ត្រីទាំង១១នាក់នោះ ជាភ្ញៀវទេសចរមានលិខិតឆ្លងដែនត្រឹមត្រូវ។

សូមរំលឹកថា នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញសំបកគ្រាប់ អាវុធវែងចំនួន៧គ្រាប់ សំបកអាវុធខ្លីចំនួន១គ្រាប់ និងផ្លាកលេខរថយន្តភ្នំពេញ2BH-0217 នៅកន្លែងកើតហេតុ៕