(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលការឯកភាពគ្នានៅក្នុងកិច្ចសន្ទនារវាងសមាជិកអន្តរសភាអាយប៉ា (AIPA) ជាមួយនឹងភាគីឥណ្ឌា នៃមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ បានសម្រេចបន្តសហការគ្នាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើកត្តាសុខមាលភាពសម្រាប់ការរស់នៅប្រកបដោយសុខដុមនីយកម្មនៃប្រជាជន នៃភាគីទាំងពីរឥណ្ឌា-អាស៊ាន។

ជំនួបពិភាក្សាគ្នារវាងសមាជិកអន្តរសភាអាស៊ាន និងគណៈប្រតិភូសមាជិកសភាឥណ្ឌា បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សភាប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បានជួបសន្ទនាជាមយយភាគីសាធារណរដ្ឋឥណ្ឌា ដែលមានលោក Satya Pal Singh ជាសមាជិកសភា និងជាតំណាងរបស់លោក Lok Sabh ជាប្រធានសភាប្រទេសឥណ្ឌា។

ភាគីអន្តរសភា AIPA ទាំង៨ប្រទេស បានលើកឡើងនូវកិច្ចប្រតិបត្តិការជាច្រើនស្ទើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យបច្ចេកវិទ្យាផងដែរ ជាមួយនឹងដៃគូឥណ្ឌានាពេលកន្លងមកដែលធ្លាប់បានទទួលផ្លែការគួរជាទីមោទនៈជាមួយគ្នា។

សមាជិក AIPA និងឥណ្ឌា បានជជែកពិភាក្សាគ្នាបន្ថែមស្តីអំពីកត្តាសុខមាលភាពប្រជាជនព្រោះសុខភាព គឺជាកត្តាសំខាន់បផុតដើម្បីឈានទៅបង្កើតធនធានមនុស្ស និងការបង្កើតសុខសន្តិភាពដំណើរការជួយផ្តល់ជំនួយវ៉ាក់សាំងរបស់ឥណ្ឌានៅក្នុងប្រទេសនៃតំបន់អាស៊ាន ការអប់រំ ជាកត្តារួបរួមគ្នាផងដែរ៕