(ក្រចេះ)៖ គ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកុមារជាតិ សហការជាមួយសម្ព័ន្ធគ្រូពេទ្យសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា នឹងចុះពិនិត្យព្យាបាល និងវះកាត់ជំងឺជូនកុមារ ដោយឥតគិតថ្លៃ នៅខេត្តក្រចេះ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ការពិនិត្យព្យាបាល និងវះកាត់ជំងឺជូនកុមារដោយឥតគិតថ្លៃ រួមមាន៖

*ទី១៖ ការវះកាត់ខ្លនលូន
*ទី២៖ ពិការអវៈយវៈពីកំណើត
*ទី៣៖ ពិការដោយរលាក និងរបួស
*ទី៤៖ មាត់ក្រអូមឆែប
*ទី៥៖ ដុំពក
*ទី៦៖ ជើងខ្វេរ
*ទី៧៖ ការពិនិត្យព្យាបាលជំងឺកុមារទូទៅ និងត្រចៀក ច្រមុះ កំពង់ក។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ៖