(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានទទួលជួបលោក Rachid Talbi EL Alami ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រម៉ារ៉ុក នៅវិមានព្រឹទ្ធសភា។

លោក Rachid Talbi EL Alami ដឹកនាំគណៈប្រតិភូអញ្ជើញមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច និងការចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ របស់គណៈប្រតិភូនៅពេលនេះ ពិតជាបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស សភា និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ម៉ារ៉ុក៕