(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២២៤,៧២៦នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៧៦,៣៣៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៨,៤៦៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩២,៣៨៥នាក់
៤៖ អាយុ៥ឆ្នាំ ៤២៦,៦៨៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៨០,៨៥៣នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៣៤៨,៧៧៤នាក់, ដូសទី៤ចំនួន ៤,៦៣២,៣០៣នាក់ និងដូសទី៥ចំនួន ១,១១២,០២៣នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕