(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវឲ្យប្រជាជនរស់នៅក្នុងខេត្តបន្ទាយមានជ័យ មានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែ អស់សុពលភាពនៅសល់ រយៈពេល ៩០ថ្ងៃ ត្រូវយកអត្តសញ្ញណប័ណ្ណនោះ ទៅឲ្យមន្ត្រីនគរបាលធ្វើ អត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ ពិនិត្យ នៅស្នងការបើមន្ត្រីនគរបាលពិនិត្យឃើញសុពលភាពនៅសល់ រយៈពេល៩០ថ្ងៃអាចធ្វើថ្មីបានហើយ។

ចំណែកអត្តសញ្ញណប័ណ្ណបាត់ ឬខូច ត្រូវទៅដាក់ពាក្យសុំបញ្ជាក់ពីការបាត់ខូច នៅប៉ុស្តិ៍នគរបាលរដ្ឋាលដែលខ្លួនរស់នៅ បញ្ជាក់រួចរាល់ហើយអាចយកមកធ្វើថ្មី នៅស្នងការបានហើយ ចំណែកយុវជននិងយុវនារីណាមានអាយុចាប់១៨ឆ្នាំឡើង ត្រូវយកឯកសារមកបំពេញបែបបទ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី នៅស្នងការនគរបាលខេត្ត និងនៅអធិការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យក៏បាន ដើម្បីយកទៅចុះឈ្មោះ បោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនោះ ហើយអ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមសាមីខ្លួនធ្វើការទំនាក់ទំនងមកខាង ឃុំ សង្កាត់ ទូទាំងខេត្ត ក្នុងនោះត្រូវយកឯកសារមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីរួមមាន សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណហ្វូតូ សំបុត្រកំណើត និងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ជាដើម។

មន្ត្រីនគរបាលធ្វើ អត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងបន្តទៀតថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះ វាមានសារៈប្រយោជន៍ណាស់ចំពោះ ប្រជាពលរដ្ឋនៅទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ធ្វើជាឯកសារផ្សេងៗពិសេស ចូលរួមការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខនេះ ផងដែរ។

ក្នុងនោះមន្ត្រីនគរបាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផុតសុពលភាព ឬមុនផុតសុពលភាពរយៈពេល៩០ថ្ងៃ ប្រជាពលរដ្ឋបានបាត់ ឬខូច អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រជាពលរដ្ឋដែលគ្រប់អាយុ១៨ឆ្នាំ ឡើង ត្រូវរួតរះទៅធ្វើឲ្យបានឆាប់មុនថ្ងៃបោះឆ្នោតជាតិនៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខចូលមកដល់។

ប្រជាពលរដ្ឋដែលណាដែលមានបញ្ហារឿងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីផងដែរ៕