(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយផ្ទាល់ដោយលោក កៀង ល័ក្ស អភិបាលខណ្ឌ បានចុះពិនិត្យទីតាំងខារ៉ាអូខេមួយកន្លែង មានយីហោ ៦៦៦ ស្ថិតនៅទីតាំងដីឡូលេខ២២ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយសង្ស័យមានបង្កប់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។

ប្រតិបត្តិការនៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ធ្វើឡើងបន្ទាប់ពីទទួលបានសំណូមពររបស់ប្រជាពលរដ្ឋ ដែលចូលទៅ Comment ក្នុងទំព័រ Facebook របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសង្ស័យថា ទីតាំងខាងលើលួចបង្កប់ប្រព្រឹត្តអំពើខុសច្បាប់។

ជាលទ្ធផលក្រោយកម្លាំងសមត្ថកិច្ចចុះទៅពិនិត្យនោះ ពុំមានអ្វីគួរឲ្យគត់សម្គាល់ ពាក់ព័ន្ធការប្រើប្រាស់ និងចែកចាយសារធាតុញៀននោះទេ។ មួយវិញទៀត ចំពោះទីតាំងបានផ្អាក មិនបានដំណើរការអស់ពេល០៣ខែមកហើយផងដែរ។

លោក កៀង ល័ក្ស បានអះអាងថា ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនោះ មិនអនុញ្ញាតឲ្យមានការប្រកបនូវអាជីវកម្មខុសច្បាប់ឡេីយ៕