(អេហ្ស៊ីប)៖ ទីបំផុតក្រុមរុករក បានប្រទះឃើញបំណែកធំរបស់យន្តហោះអេហ្ស៊ីប EgyptAir Flight 804 ដែលបានធ្លាក់ទៅក្នុងសមុទ្រមេឌីទែរ៉ាណេ នោះហើយ កាលពីមួយខែមុន គឺថ្ងៃទី១៩ ខែឧសភា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានអាមេរិក CNN នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦។

ក្រុមរុករករបស់រដ្ឋាភិបាលអេហ្ស៊ីប ដែលបានរកឃើញតួយន្តហោះ ដែលបានធ្លាក់នោះ បានប្រកាសពី ការរកឃើញនេះ ដោយបានបង្កជាការភ្ញាក់ផ្អើល និងចង់ដឹងកាន់តែច្បាស់ពីមូលហេតុនៃការធ្លាក់ ដើម្បីធ្វើការបកស្រាយទៅកាន់ ក្រុមគ្រួសារជនរងគ្រោះទាំងអស់ផងដែរ។ យ៉ាងណាក៏ដោយ គេនៅ មិនទាន់ទទួលបានរូបភាពនៃបំណែក ដែលស្ថិតនៅក្នុងបាតសមុទ្រនោះនៅឡើយទេ។

គួរបញ្ជាក់ថា ប្រអប់ខ្មៅ ដែលត្រូវបានរកឃើញនោះ បានឲ្យដឹងអំពីការសន្ទនាទៅមករវាងពីឡុតទាំង អស់អំពីហេតុការណ៍នៅលើយន្តហោះ ដែលវានឹងជាតំរុយបន្ថែមសម្រាប់ការស៊ើបអង្កេត។ អ្វីដែល គ្រប់គ្នាចង់ដឹងនោះ គឺថាតើយន្តហោះ បានផ្ទុះបែកជាបំណែកពីលើអាកាស ឬក៏បានបែកខ្ទេច នៅពេលដែលធ្លាក់មកលើទឹកសមុទ្រ។ ប្រការនេះ គេនឹងអាចសន្និដ្ឋានបានថា តើយន្តហោះខាងលើ នេះត្រូវបានគេដាក់បង្កៃគ្រាប់ឲ្យផ្ទុះ ដូចការលើកថាជាភេរវកម្មនោះ ដែរឬមួយក៏យ៉ាងណា៕