(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្តល់កិត្តិយសប្រទានភ្លើងបូជាសពឧបាសក ឆ័ត្រ ឆាយវឌ្ឍនៈ ត្រូវជាស្វាមីលោកស្រី នួម សុភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសម្តែងនូវសេចក្តីទុក្ខក្រៀមក្រំ និងបានចាត់ទុកការបាត់បង់ឧបាសក ឆ័ត្រ ឆាយវឌ្ឍនៈ ជាការបាត់បង់នូវស្វាមី ឪពុក ជីតា បងប្រុស ប្រកបដោយព្រហ្មវិហារធម៌ដែលបានដឹកនាំក្រុមគ្រួសារបានយ៉ាងល្អចូលរួមចំណែកក្នុងការងារបម្រើជាតិមាតុភូមិ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធសពឧបាសក ឆ័ត្រ ឆាយវឌ្ឍនៈ បានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕