(បន្ទាយមានជ័យ)៖​​ លោក ​បោន ប៊ិន មេបញ្ជាការរងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងលោក ជា ដា មេបញ្ជាការអាវុធហត្ថ ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០១៦ បាននាំ​យកគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន ប្រគល់ជូនដពលរដ្ឋដែល ប្រទះឃើញអាវុធ​ AK47 គុណភាព៩០ភាគរយ​ ពុំមានបង់ និងគ្រាប់ឡើយ​ ហើយបានយកទៅប្រគល់ជូនកម្លាំងអាវុធហត្ថ។

លោក​ បោន ប៊ិន មេបញ្ជាការរងអាវុធហត្ថខេត្តបានថ្លែងថា ជា​និច្ច​ជាកាលកម្លាំងអាវុធហត្ថ​ យើងតែងតែយកចិត្ត​ទុកដាក់​ដល់ សុវត្ថិភាព​ ស្ថិរភាព សន្តិសុខ បង្ក្រាបរាល់បទល្មើសជាក់ស្តែងជាបន្តបន្ទាប់ ទាំងអស់នេះជាការដឹកនាំ​​​​ និងបទបញ្ជា​ដ៏តឹងរឹង​របស់លោក​ឧត្តមសេនីយ៍ត្រី ឱ​ បូរិន្ទ​ មេបញ្ជាការអាវុធ​ហត្ថខេត្ត។

​​ លោកក៏បានផ្តែផ្តាំ​ ដល់ពលរដ្ឋទាំងអស់​ប្រសិនជាប្រទះឃើញ​​ អាវុធយុទ្ធភ័ណមិនទាន់ផ្ទុះ ត្រូវរាយការណ៍​ ជូន​កងកម្លាំងប្រដាប់អាវុធ​​​គ្រប់លំដាបថ្នាក់ អាជ្ញាធរ ដែលនៅជិតលំនៅដ្ឋានបំផុត។

ពលរដ្ឋ​ប្រទះឃើញអាវុធមានឈ្មោះ​​ ទឹម ហន អាយុ៥៦ឆ្នាំ​ រស់នៅភូមិ​-សង្កាត់​​ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា អាវុធប្រភេទ AK47 ខណៈពេលគាត់ទៅរើស​អេតចាយ នៅគំនរសំរាម ​ស្រាប់តែ​ឃើញក្រណាត់ភួយ​រុំ​​ ក៏សង្ស័យយកហែកមើលក៏ឃើញអាវុធ​​ រួចក៏រាយការណ៍ជូន​សមត្ថកិច្ចភ្លាមៗតែម្តង ។

អំណោយទទួលបាន អង្ករ​៥០គីឡូក្រាម ​ទឹកត្រី ទឹកស៊ីអ៊ិវ​ ៥យួរ​  ទឹកសុទ្ធ៥កេស​​​ ​មី​៥កេស និងថវិកា​ចំនួន២០ម៉ឺនរៀល៕