(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វី ហ្វេងហេ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិចិន។

សូមបញ្ជាក់ថា លោក វី ហ្វេងហេ កំពុងទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក ដែលនឹងរៀបចំធ្វើឡើងនៅខេត្តសៀមរាប នៅថ្ងៃទី២៣ ខែវិច្ឆិកា៕