(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងមុខតំណែង អភិបាលខេត្ត៣រូប រួមមានខេត្តឧត្តរមានជ័យ សៀមរាប និងត្បូងឃ្មុំ សម្រាប់អាណត្តិទី២។

ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនោះមាន៖

១៖ លោក ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ទី១ ជាអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ

២៖ លោក ទៀ សីហា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ទី១ ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប

៣៖ លោក ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ទី២ ជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ៕