(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ហេង វុទ្ធី អនុប្រធានថ្នាក់កណ្ដាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងសហការី បានយកអំណោយ លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ចែកជូនគ្រួសារក្រីក្រឃុំអារក្សត្នោត ក្នុងភូមិគីឡូ៧ និងភូមិល្វា ជាសមាជិកគណបក្ស ជួបការលំបាក ចំនួន១៦គ្រួសារ។

ប្រជាពលរដ្ឋក្រីក្រដែលទទួលបានអំណោយនោះ រស់ភូមិគីឡូ៧ ចំនួន៧គ្រួសារ និងភូមិល្វា ចំនួន៩គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ១បេ (២០គីឡូក្រាម), ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ៣ដប, ប្រេងឆា ១ដប, ត្រីខ៤កំប៉ុង និងថវិកា ចំនួន២០,០០០រៀល។

បន្ថែមពីលើនេះ ក្រុមការងារ បានឧបត្ថម្ភថវិកាសាខាបក្សភូមិ១៤ម៉ឺនរៀល និងម៉ុងជ្រលក់ថ្នាំចំនួន៩០មុង។

ក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី និងសហការី បានចុះពង្រឹងធ្វើបច្ចុប្បន្នភាពបក្សឲ្យបានល្អប្រសើរ ពិនិត្យមើលអត្តសញ្ញាណប័ណ្ណ ដែលហួសសុពលភាព ប្តូរថ្មីសម្រាប់ត្រៀមបោះឆ្នោតនាពេលខាងមុខ និងពិនិត្យមើលការកសាងបក្សបញ្ចូលសមាជិកថ្មីផងដែរ៕