(ភ្នំពេញ)៖ លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារបក្ស ដែលមានសមាសភាពលោក គឹម ឈុន អ៊ូ អនុប្រធានគណៈកម្មាធិកាបក្សខណ្ឌ គណៈអចិន្រ្តៃយ៍បក្ស ក្រុមការងារបក្សថ្នាក់ខណ្ឌ និងសង្កាត់ ជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ចែកជូនប្រជាពលរដ្ឋក្រីក្រមកពីសហគមន៍សុខសាន នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ចំនួន៥៧គ្រួសារ។

សកម្មភាពចែកអំណោយ ដែលបានធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ គ្រួសារទាំង ៥៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ មី០១កេស ជេល០១ដប ម៉ាស់០១ប្រអប់ និងថវិកា៤.០០០០រៀល៕