(ព្រះសីហនុ)៖ ក្នុងឱកាសកម្មពិធី «រត់ជាមួយសាយ ៤សែនជំហាន» នៅតំបន់កោះរ៉ុង លោកឧកញ៉ា ទៀ វិចិត្រ បានបរិច្ចាគថវិកាមួយចំនួនទៅកាន់មន្ទីរពេទ្យកុមារអង្គរ ទាំងកម្មវិធីលើកទី១ និងលើកទី២ ព្រមទាំងបានផ្ដល់ជាអូប័រល្បឿនលឿន GTVC Speedboat Cambodia និងការស្នាក់នៅ Mafiya's Resort Cambodia និងសេវាកម្មការស្ទូចត្រីជាក្រុមធំ នៅតំបន់កោះរ៉ុង ដល់លោកសាយ រួមទាំងក្រុមការងារ RUN WITH SAI ទាំងអស់។

ជាមួយគ្នានេះ លោក សាយ រួមទាំងក្រុមការងារ បានថ្លែងអំណរគុណដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដល់មន្ទីរពេទ្យកុមារអង្គរ និងក្រុមការងារទាំងអស់របស់ផងដែរ។ លោក សាយ និងក្រុមការងារ បានចងចាំទុកក្នុងចិត្តនាពេលនេះ គឺពិតជាអនុស្សាវរីយ៍ដល់សប្បាយរីករាយ ទាំងបទពិសោធន៍ថ្មី នៃការស្នាក់នៅកោះរ៉ុង ឆ្នេរឋានសួគ៌ ការច្រមុជទឹកមើលផ្កាថ្ម ទទួលទានគ្រឿងសមុទ្រឆ្ងាញ់ៗ ពី Resort Mafiya។

ជាចុងក្រោយ លោកក៏បានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់ការផ្ដល់ឲ្យនូវបទពិសោធន៍ថ្មីមួយនេះ ហើយលោក និងក្រុមការងារ នឹងត្រឡប់មកកម្សាន្ដនៅទីនោះម្ដងទៀតនៅពេលខាងមុខ៕