(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៩នាក់ ខណៈអ្នកជាសះស្បើយគ្មាន

២៖ លោកស្រី ផេឡូស៊ី ប្រកាសលាលែងពីតំណែងជាមេដឹកនាំ សភាតំណាងរាស្ត្រអាមេរិក នៃគណបក្សប្រជាធិបតេយ្យ

៣៖ ប្រធានអាស៊ាន ប្រកាសស្វាគមន៍ការដោះលែងអ្នកទោសទ្រង់ទ្រាយធំនៅមីយ៉ាន់ម៉ា

៤៖ សាស្រ្តាចារ្យអូស្រ្តាលី លោក Sean Turnell ត្រឡប់ទៅដល់មាតុភូមិវិញ ក្រោយមីយ៉ាន់ម៉ាដោះលែង

៥៖ ក្រសួងការបរទេសកម្ពុជា កំពុងសម្របសម្រួលដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរដ្ឋបាលព្រៃឈើ ដែលត្រូវចាប់ខ្លួននៅអាមេរិក ដោយសាររឿងសត្វស្វា

៦៖ លោក គីស៊ីដា ថ្កោលទោសកូរ៉េខាងជើង សម្រាប់ការបាញ់មីស៊ីល ធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន

៧៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី សូមអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដឹកនាំអាស៊ាន និងបានរក្សាការដាក់សម្ពាធ ព្រមទាំងសមាជិកអាស៊ាន ដែលបានខ្នះខ្នែងនាំឱ្យមានការដោះលែងសាស្ត្រាចារ្យ Turnel

៨៖ ជប៉ុនអះអាងថា មីស៉ីល ICBM កូរ៉េខាងជើង អាចបាញ់ដល់សហរដ្ឋអាមេរិក ដែលស្ថិតនៅចំហៀងម្ខាងទៀត នៃមហាសមុទ្រប៉ាស៉ីហ្វិក

៩៖ បណ្ឌិត ហ៊ុន ម៉ាណែត៖ បរិច្ចាគថវិកាជួយដោះមីន ជាសកម្មភាពជួយជាតិខ្មែរ មិនមែនជួយបុគ្គលណាម្នាក់នោះឡើយ

១០៖ អារ៉ាប៊ីសាអូឌីតកាត់បន្ថយការនាំចេញប្រេងដើម្បីអនុវត្តកិច្ចព្រមព្រៀងរបស់អង្គការ OPEC+

១១៖ ព្រះមហាក្សត្រ អនុញ្ញាតឱ្យក្រសួងព្រះបរមរាជវាំង បើកដំណើរការឡើងវិញ ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរមរាជវាំង ចាប់ពីថ្ងៃទី១ ខែធ្នូខាងមុខ

១២៖ ថៃ រំពឹងថានឹងជំរុញឲ្យមេដឹកនាំទាំងអស់ ដោះស្រាយភាពខ្វែងគំនិតគ្នា ក្នុងកិច្ចប្រជុំកំពូល APEC

១៣៖ កម្ពុជានឹងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេ២ទីតាំង ចំណាយថវិកា១១លានអឺរ៉ូជាកម្ចីពី AFD

១៤៖ អូស្ត្រាលី កំពុងប្រយុទ្ធនឹងវិបត្តិទឹកជំនន់ ខណៈអាជ្ញាធរព្រមានពីគ្រោះទឹកជំនន់ភ្លាមៗ នៅតំបន់ភាគអាគ្នេយ៍

- ព័ត៌មាន Fresh News Plus

១៖ CEO ក្រុមហ៊ុន Amazon លោក Jassy បញ្ជាក់ថានៅដើមឆ្នាំ២០២៣ ខាងមុខនេះនឹងមានការបញ្ឈប់បុគ្គលិកកាន់តែច្រើន

២៖ Twitter ប្រកាសបិទការិយាល័យមួយរយៈ ក្រោយពេលរងសម្ពាធ និងការរឹតបន្តឹងខ្លាំងពីសំណាក់លោក Elon Musk

៣៖ Jungkook សមាជិកក្រុម BTS ប្រឈមបញ្ហាមួយចំនួន បន្ទាប់ពីប្រកាសចូលរួមសម្តែងនៅ «World Cup 2022»

៤៖ តើមានអ្វីនៅពីក្រោយខ្នងនៃការកាត់បន្ថយការងាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ?

៥៖ World Cup 2022: ប្រធានាធិបតីបារាំង Macron ថា កីឡា មិនគួរពាក់ព័ន្ធនឹងនយោបាយនោះទេ

៦៖ World Cup 2022: ម៉ារ៉ុក កោះហៅខ្សែបម្រើស្លាប Anass Zaroury ចូលក្រុមជម្រើសជាតិ

៧៖ ចំណេះដឹងទូទៅ៖ ក្រុមជម្រើសជាតិទាំង១០ដែលចូលប្រកួត FIFA World Cup ច្រើនលើកជាងគេ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)