(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានទទួលអំណោយពីសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រឹះ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីប្រើប្រាស់កិច្ចការមនុស្សធម៌។

គ្រឿងឧបភោគ បរិភោគ ដែលជាអំណោយពីសមាគមន៍សាសនាចក្រ នៃព្រះយេស៊ូគ្រឹះ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយមានដូចជា៖ ទឹកត្រីចំនួន ៤,០០០យួរ ទឹកស៊ីអីវចំនួន ៤,០០០យួរ មីចំនួន ៤,០០០កេស និងត្រីខចំនួន ៤,០០០យួរ។

ជាមួយគ្នានោះដែរ លោក ហុង សេងគី និងលោកស្រី ជ័យ ហ៊ុយគាង ក៏បានឧបត្ថម្ភមួកសុវត្ថិភាពចំនួន ៣០០មួក ជូនរដ្ឋបាលខេត្តកំពង់ចាមផងដែរ។

ស្ថិតក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម នូវគ្រឿងឧបភោគ បរិភោគ ដើម្បីគាំទ្រដល់កិច្ចការរបស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីយកទៅប្រើប្រាស់ក្នុងការងារមនុស្សធម៌។

លោកអភិបាលខេត្ត បានយកឱកាសនោះសូមប្រសិទ្ធពរ បវរសួស្តី មហាប្រសើរ និងព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ដល់សប្បុរសជនទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ៕