(ពោធិ៍សាត់)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី នៃខេត្តពោធិ៍សាត់។

ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ចេង ឡៃ អភិបាលខេត្តស្តីទី ព្រមទាំង អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

យោងតាមប្រកាសលេខ ៤៥៥ ប្រក.កសក-ប ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានសម្រេចតែងតាំង លោក ហៃ ធូរ៉ា ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី នៃខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី នៃខេត្តពោធិ៍សាត់ គឺជាអតីតអនុប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដពោធិ៍សាត់ ដោយឡែកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចាស់ ត្រូវបានឡើងតំណែង ជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់៕