(សៀមរាប)៖ គណៈប្រតិភូអង្គការអាគ្រីស៊ុតអន្ដរជាតិ និងប្រធានក្រុមប្រឹក្សាខេត្តអូដឺសែន នៃទីក្រុងប៉ារីស នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានធ្វើដំណើរទស្សនកិច្ច ដើម្បីពិនិត្យមើលចង្វាក់កសិកម្ម និងគម្រោងកម្មវិធីកសិកម្មរបស់អង្គការអាគ្រីស៊ុត ដែលដាំដុះបន្លែសុវត្ថិភាព នៅក្នុងភូមិក្រសាំង និងភូមិអូរទទឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នងដំណើរទស្សនកិច្ចនោះ ក៏មនរៀបចំកម្មវិធីប្រកួតធ្វើម្ហូបខ្មែរ«ទឹកគ្រឿងសៀមរាប»ក្នុងធ្វើដំណើរទស្សនកិច្ចប្រធានក្រុមប្រឹក្សាខេត្តអូដឺសែន នៅខេត្តសៀមរាប ដើម្បីគាំទ្រកសិកម្មក្នុងស្រុក និងអភិវឌ្ឍន៍ស្បៀងប្រកបដោយនិរន្តរភាព។

លោក ចូអែល ឡឺប្រឺតុង ប្រធានអង្គការអាគ្រីស៊ុតអន្តរជាតិ បានលើកឡើងថា លោកមានការរីករាយជាខ្លាំងដោយឃើញការអភិវឌ្ឍន៍យ៉ាងពិតប្រាកដនៅក្នុងមូលដ្ឋាន និងឃើញមានការអភិវឌ្ឍកសិអេកូឡូសុី ហើយក៏ឃើញកសិករបានអនុវត្តបានល្អ ធ្វើឱ្យកើនឡើងនៃផលិតផល និងការរក្សាបរិស្ថានផងដែរ។ លោកថា ចំពោះបច្ចេកទេសល្អប្រសើរហើយ អ្វីដែលនឹងធ្វើទៀតនោះគឺ ធ្វើទៅលើខ្សែរសង្វាក់ទីផ្សារលក់ផលិតផលកសិអេកូឡូសុី។

លោក ចូអែល ឡឺប្រឺតុង បានបន្តថា ខួបទី៣០របស់អង្គការអាគ្រីស៊ុតនៅក្នុងឆ្នាំនេះ រយៈពេល៣០ឆ្នាំ នឹងធ្វើការអភិវឌ្ឍជាចំបងទៅលើវិស័យសេដ្ឋកិច្ចនៅក្នុង​ប្រទេសនី​មួយៗ ដែលអង្គការអាគ្រីស៊ុត ប្រតិបត្តិការ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនឹងធ្វើការជាក្រុម សហគម ដើម្បីអភិវឌ្ឍសេដ្ធកិច្ចនៅក្នុងសហគម។ រហូតមកដល់បច្ចុប្បន្ននេះ អង្គការអាគ្រីស៊ុត បានជួយរាប់ពាន់កសិករខ្នាតតូចផងដែរ។

ទន្ទឹមនឹងនេះដែរ លោក ហ្សក ស៊ីហ្វ្រេឌី ប្រធានក្រុមប្រឹក្សាខេត្តអូដឺសែន នៃទីក្រុងប៉ារីស និងជាម្ចាស់ជំនួយរបស់អង្គការអាគ្រីស៊ុត ក្នុងធ្វើដំណើរទស្សនកិច្ចប្រធាន​ក្រុមប្រឹក្សាខេត្តអូដឺសែន នៅខេត្តសៀមរាប បានលើកឡើងថាមានការរីកចំរើនច្រើន និងឆាប់រហ័ស ទៅតាមទិសដៅដែលបានគ្រោងទុកពិតជាមោទនភាពមួយដ៏​ល្អមែន​ទែន។ ជាការពិតណាស់យើងត្រូវពង្រីកវិសាលភាពនៃការងារជំនួយរបស់យើងបន្ថែមទៀត ដើម្បីឱ្យបានទៅដល់ប្រជាពលរដ្ឋដែលមិនទាន់បានទទួលផលពីគម្រោង ហើយក៏នឹងបន្តគម្រោងដ៏វែងឆ្ងាយទៅមុខទៀត ដោយសហការជាមួយរដ្ឋបាលខេត្តសៀមរាប ជាពិសេសអង្គការAGRISUD និងGRET។

ក្រោយពីបានសង្កេតមើលនេះ បន្ទាប់ពីកសិករទទួលបណ្តុះបណ្តាលពីគម្រោងនេះ កសិករអាចធ្វើដំណាំចម្រុះ ដើម្បីឱ្យគាត់មានចំណូលជាប្រចាំ គឺពេញមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ជីវភាពរបស់គាត់។ បច្ចុប្បន្ននេះ យើងនឹងបន្តជំនួយទៅទៀតឱ្យបានរយៈពេលវែងឆ្ងាយទៅមុខទៀត ដើម្បីឱ្យគាត់មានលទ្ធភាព​សម្រប់ផ្គត់ផ្គង់ទៅនឹង​ជីវភាពក្នុងគ្រួសារនោះទេ និងធ្វើពាណិជ្ជកម្មលក់ដូររបស់របរដែលផលិតបាននោះទៀត។

លោក ហ្សក ស៊ីហ្វ្រេឌី បានបន្តថា លោកមានសេចក្តីសប្បាយរីករាយបន្ទាប់ពីបានឃើញអាជ្ញាធរខេត្ត ជាពិសេសខាងសមាគមចុងភៅកម្ពុជា(CCA) បានទទួលលោក​យ៉ាងកក់​ក្តៅ និងបានឃើញប្រទេសកម្ពុជាជាលើកដំបូងជាពិសេសខេត្តដ៏ស្រស់ស្អាត ហើយលោកក៏សង្ឃឹមនឹងបន្តកិច្ចសហប្រតិបត្តការណ៍ជួយតទៅអនាគត់ថែមទៀត។

ជាមួយនេះដែរ លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប ក៏បានថ្លែងអរគុណដល់ប្រធានក្រុមប្រឹក្សាខេត្តអូដឺសែន នៃទីក្រុងប៉ារីស ដែលបានសហការតាមរយៈ​អង្គការAGRISUD និងGRET ផ្តលជំនួយដល់កសិករគំរូនៅក្នុងខេត្តសៀមរាប ដែលដាំបន្លែសុវត្ថិភាព។ ក្នុងធ្វើដំណើរទស្សនកិច្ចប្រធានក្រុមប្រឹក្សាខេត្តអូដឺសែន នៅខេត្ត​សៀមរាប ក៏បានជ្រើសរើសកសិករ០២ ក្នុងចំណោមកសិករជាង១០០គ្រួសារ ដើម្បីមកពិនិត្យនិងវាយតម្លៃ ឃើញថាកសិករដាំបន្លែសុវត្ថិភាព មានបច្ចេកទេស ដែលបាន​មក​ពីការបណ្តុះបណ្តាលរបស់អង្គការអាគ្រីស៊ុត។ ហើយសមាគមនេះ កំពុងតែរួមគ្នាធ្វើយ៉ាងណាឱ្យបន្លែមានការកើននូវទិន្នផល ជាពិសេសគុណភាព ដើម្បីផ្គត់ផ្គង់នៅក្នុង​ខេត្ត ក៏ដូចជាក្រៅខេត្តផង។

សូមបញ្ជាក់ផងដែរ ចំពោះកម្មវិធីប្រកួតធ្វើម្ហូបខ្មែរ ដោយលើកយក «ទឹកគ្រឿងសៀមរាប» មកប្រកួតប្រជែងនោះ អ្នកដែលឈ្នះបានទៅលើចុងភៅមកពីភោជនីយដ្ឋានមេអំបៅ  ដោយទទួលបានពានរង្វាន់ និងប្រាក់ឧបត្ភម្ភមួយចំនួនផងដែរ៕