(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៧​ ខែវិច្ឆិកា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់ ខណៈអ្នកជាសះស្បើយគ្មាន

២៖ របបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោស ៦,០០០នាក់ ក្នុងនោះរួមមានអតីតអគ្គរដ្ឋទូតអង់គ្លេស ទីប្រឹក្សាជនជាតិអូស្ត្រាលី និងអ្នកកាសែតជប៉ុន

៣៖ សម្តេចតេជោ បញ្ជាក់មូលហេតុមិនចាត់តំណាង ចូលរួមកិច្ចប្រជុំកំពូល G20 និង APEC, កម្ពុជាមិនមែនជាសមាជិក មិនអាចចាត់តំណាងនោះឡើយ

៤៖ G20 ចេញសេចក្តីថ្លែងការណ៍កម្រាស់រហូតដល់ ១១៨៦ទំព័រ ហើយពាក្យ «សង្រ្គាម» ត្រូវបានប្រើជិត១០០០ដង ខណៈពាក្យ «រុស្ស៉ី» ប្រើជាង២០០ដង

៥៖ កម្ពុជាឈ្នះពានរង្វាន់អង្ករល្អដាច់គេលើពិភពលោក ប្រចាំឆ្នាំ២០២២

៦៖ ការបោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ គណបក្សសាធារណរដ្ឋ នឹងគ្រប់គ្រងសភាតំណាងរាស្ត្រអាមេរិក

៧៖ លោក ខូយ រីដា ត្រូវបានតែងតាំងជាអភិបាលខេត្តពោធិ៍សាត់ ខណៈលោក ជាវ តាយ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ

៨៖ កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់ ក្រោយព្រមានចាត់វិធានការយោធាប្រឆាំងសហរដ្ឋអាមេរិក

៩៖ ACU ចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួន ស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ពាក់ព័ន្ធនឹងការកិបកេងប្រាក់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រ

១០៖ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ១៩ កើនដល់ជាង ១០០លាននាក់

១១៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបពិភាក្សាជាមួយតំណាងប្រចាំតំបន់អាស៉ីអាគ្នេយ៍របស់ UN សំដៅលើកកម្ពស់សិទ្ធិមនុស្ស ក្នុងតំបន់អាស៊ាន

១២៖ រុស្ស៊ី រងការរិះគន់យ៉ាងចាស់ដៃពីលោកខាងលិច នៅឯ UN ជុំវិញគ្រាប់មីស៊ីលធ្លាក់លើទឹកដីប៉ូឡូញ

១៣៖ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស ប្រកាសលទ្ធផល នៃកិច្ចប្រជុំពិសេស លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

១៤៖ លោក ហ្សេលេនស្គី នៅតែជឿជាក់ថា មីស៉ីលរបស់អ៊ុយក្រែន មិនមែនជាមីស៉ីលដែលធ្លាក់នៅប៉ូឡូញ នោះឡើយ

១៥៖ ដឹងទេ! ជាងកាត់ដេរខ្មែររូបណាមានកិត្តិយសកាត់អាវហូលជូនលោក ចូ បៃដិន និងមេដឹកនាំអាស៊ានពាក់ចូលរួមពិធីជប់លៀង

១៦៖ ប្រធានចារកម្មក្នុងស្រុកអង់គ្លេស៖ «ការបណ្តេញអ្នកស៉ើបការសម្ងាត់រុស្ស៉ី ប៉ះពាល់ធ្ងន់ធ្ងរដល់យុទ្ធសាស្រ្តធ្វើសង្រ្គាមរបស់ទីក្រុងមូស្គូ»

១៧៖ Fresh News ប្រកាសបើកវគ្គសិក្សាថ្មី អំពី «របៀបចាប់មុំសរសេរព័ត៌មានក្តៅ និងរបៀបសរសេរ Lead ផ្សេងៗដើម្បីការទាក់ទាញ»,

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុនសហការរួមគ្នា Indika និង Foxconn ដែលឈរជើងនៅលើទឹកដីប្រទេសឥណ្ឌូនេស៊ី កំពុងចាប់ដៃគូរផលិតរថយន្តអគ្គិសនីជាមួយក្រុមហ៊ុនថៃ

២៖ Elon Musk កំពុងស្វែងរកអ្នកគ្រប់គ្រងថ្មីនៅ Twitter ជំនួសការងារលោក

៣៖ ប្រាក់ចំណូលត្រីមាសទីបីរបស់ Nvidia កើនឡើងជាង ៣០ភាគរយ ខណៈក្រុមហ៊ុនអាមេរិកមួយចំនួនទៀតកំពុងប្រឈមមុខនឹងការក្ស័យធន

៤៖ ក្រុមជើងឯក World Cup 2022 នឹងទទួលបានប្រាក់រង្វាន់ ៤៤លានដុល្លារ ច្រើនជាងបារាំង ដែលឈ្នះនៅរុស្ស៊ី

៥៖ World Cup 2022: កាតា បង្ហាញការសុំទោសទៅកាន់អ្នកផលិតភាពយន្តជនជាតិដាណឺម៉ាក


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)