(ភ្នំពេញ)៖ លោក ជា ចាន់តូ ធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចំាការគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ (គ.ស.ហ.) ជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ហ. នឹងដឹកនាំគណៈប្រតិភូ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី៣ស្តីពី ការប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម «No Money for Terro»។

សន្និសីទអន្តរជាតិលើកទី៣ស្តីពី ការប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម «No Money for Terro» រៀបចំឡើងនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរដ្ឋធានីញូវដេលី នៃសាធារណរដ្ឋឥណ្ឌា។

សន្និសីទអន្តរជាតិនេះ នឹងមានការចូលរួមពីគណៈប្រតិភូមកពីបណ្តាប្រទេស និងអង្គការអន្តរជាតិនានាសរុបចំនួនប្រមាណជាង១០០ប្រទេសផងដែរ៕