(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៣នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,០១០នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៩៤០នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕