(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង បានចេញលិខិតថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលបានចូលរួមសហការយ៉ាងយកចិត្ដទុកដាក់ ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១។ នេះបើតាមលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋបាលខណ្ឌបឹងកេងកង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌទាំងអស់ ដែលបានចូលរួមសហការយ៉ាងយកចិត្តទុកដាក់ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន ព្រមទាំងសោភ័ណភាព (ការដាក់ទង់ និងភ្លើងលម្អ) បញ្ចៀសបាននូវការកកស្ទះចរាចរណ៍ នៅតាមបណ្តាផ្លូវសំខាន់ៗ ដែលបានកំណត់ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១៕

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណ របស់រដ្ឋបាលខណ្ឌបឹងកេងកង៖