(ភ្នំពេញ​)៖ នៅថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក​ (​យប់​១​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​២​នាក់​ រង​របួសធ្ងន់​១០​នាក់​​ និង​របួសស្រាល​៣​នាក់​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។​

ប្រភពព័តមានដដែលបញ្ជាក់ទៀតថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១០​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៥​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៩​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង​ យាន​ផ្សេងៗ​១​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​ កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៤​លើក​, ​មិន​គោរព​សិទ្ធិ​៣​លើក​,​ មិន​ប្រកាន់​ស្តាំ​៣​លើក​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​៩​នាក់​។​

​នៅ​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់ ​ចរាចរណ៍​ផ្លូវគោក​រកឃើញ​ថា​ យានយន្ត​ដែ​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​៣,០៩១​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,២៦០​គ្រឿង​ និង​ពិន័យ​សរុប​១,៨៣១​គ្រឿង​ ៕​