(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ​ និងមន្ដ្រីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០១៦នេះ បានផ្ញើសាររំលែកទុក្ខក្រុមគ្រួសារសព លោក សាយ ភូថង អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ និងជាសមាជិកគណៈអចិន្ដ្រៃយ៍ គណបក្សប្រជាជនកម្ពុជា ដែលទទួលមរណភាព កាលវេលាម៉ោង១៧៖០៦នាទីល្ងាច នៅថ្ងៃទី១៣ ខែមិថុនា ក្នុងជន្មាយុ៩៦ឆ្នាំ។

សារលិខិតរបស់ក្រសួងកសិកម្មបានសរសេរថា «មរណភាពរបស់ លោក សាយ ភូថង គឺជាការបាត់បង់ឥស្សរជនខ្មែរដ៏ឧត្ដុង្គឧត្ដមមួយរូប ​ដែលបានបូជាអស់កម្លាំង​កាយចិត្ដ ដឹកនាំរំដោះ ប្រទេសជាតិ និងប្រជាជនយើងឲ្យរួចផុតពីរបប​ប្រល័យពូជសាសន៍ ប៉ុល ពត និងបានចំណាយពេលវេលា អស់មួយជីវិត របស់លោក ពោរពេញ ដោយស្នាដៃ និងគុណបំណាច់យ៉ាងធំធេង ក្នុងការបំពេញភារកិច្ច បម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដែលយើងខ្ញុំទាំងអស់គ្នា ចងចាំជាប់ជានិច្ចក្នុងក្រអៅបេះដូង នូវគុណូបការៈដ៏ថ្លៃថ្លានេះ ពុំអាចបំភ្លេចបានឡើយ»៕

សូមអានសារលិខិតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖