(ភ្នំពេញ)៖ មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរយានយន្ត នៅផ្សារទំនើបអ៉ីអន នឹងត្រូវដាក់ឲ្យដំណើរការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នេះ ដែលនឹងជួយការប្តូរ និងពន្យារបណ្ណបើកបររបស់ប្រជាពលរដ្ឋខ្មែរកាន់តែងាយស្រួល និងឆាប់រហ័សថែមទៀតផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការប្តូរ ឬពន្យារបណ្ណបើកបររថយន្តចំណាយ ៣០.០០០រៀល រីឯបណ្ណបើកបរទោចក្រ  យានយន្តចំណាយ ២០.០០០រៀល។ មណ្ឌលប្តូរ និង ពន្យារបណ្ណបើកបរនឹងបើកទ្វារធ្វើការចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់។

ដើម្បីឲ្យកាន់តែងាយសម្រួលក្នុងការប្តូរ ឬ ពន្យារបណ្ណបើកបរនោះ ក្រសួងសាធារណការ បានបង្ហាញនូវវិធីមួយចំនួន ជាជំនួយស្មារតីឲ្យ ប្រជាពលរដ្ឋកាន់តែងាយស្រួលថែមទៀត ក្នុងការទៅរកសេវាប្តូរ ឬ ពន្យារបណ្ណបើកបរនេះ។

ខាងក្រោមនេះ គឺជាវិធីក្នុងការប្តូរ ឬ ពន្យារបណ្ណបើកបរ៖