(ភ្នំពេញ)៖ លោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ បានមកដល់កម្ពុជា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLV លើកទី៦ នៅខេត្តសៀមរាប។

បន្ថែមពីនេះ វត្តមានរបស់ រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ មកកាន់កម្ពុជាលើកនេះ ក៏ដើម្បីបើកជើងហោះហើរឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសទាំងពីរ មានការធូរស្បើយ។

ការអញ្ជើញមកដល់របស់ រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ត្រូវបានទទួលបដិសណ្ឋាកិច្ចដោយ លោកស្រី បណ្ឌិតកុយ ពិសី រដ្ឋលេខាធិកាក្រសួងទេសចរណ៍។

ជើងហោះហើរត្រង់រវាងកម្ពុជា និងឡាវ មានការខកខានមួយរយៈ ដោយសារតែជំងឺកូវីដ១៩។