(ភ្នំពេញ)៖ កម្លាំងល្បាតនគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ចាក់អង្រែក្រោម នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរគ្រឿងញៀន និងដកហូតថ្នាំញៀនចំនួន២កញ្ចប់ នៅចំណុចផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនគ្រឿងញៀននេះ មានឈ្មោះ សាន ភារី អាយុ២៨ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវលំ ក្រុមទី២៩ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ។ សមត្ថកិច្ចបានបន្ថែមថា «ខណៈដែលកម្លាំងយើង កំពុងចុះល្បាតក៏ប្រទះ ឃើញជនសង្ស័យឈរតាមផ្លូវ ដោយមានការសង្ស័យ ក៏បានចុះត្រួតពិនិត្យ ស្រាប់តែរកឃើញម្ស៉ៅក្រាមពណ៌ស ចំនួន២កញ្ចប់ (កញ្ចប់ធំ១ កញ្ចប់តូច១) និងឃាត់ខ្លួន យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម  និងបានដកយកវត្ថុតាង មានក្រាមពណ៌សចំនួន ២កញ្ចប់នោះ យកទៅរក្សាទុក»។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការបន្ត៕