(ភ្នំពេញ)៖ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិចបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានការភ្ញាក់ផ្អើល ក្រោយពីបានអានឯកសារមួយដែលអនុម័តដោយសភាអឺរ៉ុប ដែលផ្អែកលើព័ត៌មានមិនពិតជាច្រើន។ 

ក្រសួងការបរទេសបានបញ្ជាក់ថា តាមអ្វីដែលយើងបានសិក្សា ពីប្រទេសអភិវឌ្ឍន៍ការវិនិច្ឆ័យណាមួយ អាចធ្វើទៅបាន ត្រូវផ្អែកលើការពិតជាក់ស្តែង និងការស៊ើបអង្កេតយ៉ាងហ្មត់ចត់ មិនមែនសំអាងលើប្រភពលំអៀង ពាក្យចចាមអារាម និងព័ត៌មានដែលមានលក្ខណៈបំភ័យនយោបាយនោះឡើយ។​

ក្រសួងការបរទេស សូមចេញសេចក្តីថ្លែងការណ៍ផ្ញើជូនសមាជិកសភាអឺរ៉ុប អំពីការពិតដែលមិនអាចប្រកែកបាន ដូចខាងក្រោមនេះ៖