(ភ្នំពេញ)៖ សមាគមបញ្ញវន្ត និងយុវជនស្ម័គ្រចិត្ត (ក្រុម១២) នៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីអបអរសាទរខួប  ២០ឆ្នាំ នៃថ្ងៃកំណើតរបស់ខ្លួន (១២ មិថុនា ១៩៩៦-១២ មិថុនា ២០១៦) ក្រុមអធិបតីភាពលោក ទ្រី ត្រាយ ប្រធានសមាគម រួមនិង សមាជិក សមាជិកាជាច្រើនរូបទៀត។

ការប្រារព្ធពិធីរំលឹកខួបនេះ មិនត្រឹមតែជាការញ៉ាំងភាពសប្បាយរីករាយ និង រឹតចំណងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងសាមជិក សមាជិកា  នៃសមាគមនោះទេ តែក៏ជាការរំលឹកដល់គុណូបការៈគុណរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានប្រឹងប្រែងធ្វើឲ្យសមាគមមានភាពរឹងមាំ  បម្រើដល់បុព្វហេតុមនុស្សធម៌នៅក្នុងសង្គមផងដែរ។

លោក ទ្រី ត្រាយ បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកា ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បី បម្រើក្នុងសកម្មភាពមនុស្សធម៌ ជាពិសេសបានចូលរួមជួយដល់ជនទីទ័លក្រ ជនខ្វះទីពឹង រួមនិងជនរងគ្រោះផ្សេងៗ។ លោក ទ្រី ត្រាយ ស ម្តែងការរំពឹងថា ស្មារតី នៃសកម្មមនុស្សធម៌របស់សមាជិក សមាជិកាទាំងបន្តរក្សាកាន់តែខ្លាំងក្លាថែមទៀត ដើម្បីចូលរួមជួយដល់សង្គមកម្ពុ ជា។

សូមបញ្ជាក់ថា សមាគមបញ្ញវន្ត និងយុវជនស្ម័គ្រចិត្ត (ក្រុម១២) ត្រូវបានគេមើលឃើញថា បានចូលរួមចំណែកយ៉ាងច្រើនជួយដល់សង្គម កម្ពុជា តាមរយៈសកម្មភាពមនុស្សធម៌របស់ខ្លួន។ សមាគម បានធ្វើបេសកកម្មដោយមិនមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយនោះឡើយ ពោលតែងបានចូលរួមជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលមានជីវភាពខ្វះខាត ជនទីទ័លក្រ និងជនដែលបានរងគ្រោះ  ដោយគ្រោះថ្នាក់ផ្សេងៗ៕