(ភ្នំពេញ)៖ កម្លាំងនគរបាលមូលដ្ឋាន ខណ្ឌពោធិសែនជ័យ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ បានបង្ក្រាប និងចាប់ខ្លួន​ក្រុមទាក់សត្វឆ្កែ ពេលរាត្រី បានចំនួន​២នាក់ ព្រមទាំង​ដកហូតឆ្កែងាប់ ម៉ូតូ និងឧបករណ៍​សម្រាប់​ទាក់ឆ្កែផងដែរ នៅសង្កាត់​សំរោងក្រោម។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានបញ្ជាក់ថា ក្រុមនេះជាមុខសញ្ញាតែងតែធ្វើសកម្មភាព​ទាក់ឆ្កែរបស់ប្រជាពលរដ្ឋ នៅពេលរាត្រី ហើយក្រោយ​ពេលទាក់ឆ្កែរួច ពួកគេអាចប្រព្រឹត្ត​សកម្មភាព​ល្មើស​ផងដែរ។

សម្រាប់ជនសង្ស័យទាំង២នាក់ បើទោះបីជាអង្វករ ក៏ដោយ តែលោកអធិការ​បញ្ជាឲ្យបញ្ជូនទៅតុលាការ​ដើម្បីចាត់ការ​តាមច្បាប់៕