(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចែកសញ្ញាបត្រ​ដល់និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ (RUPP) នៅមជ្ឈមណ្ឌល​ពិព័រណ៍ និងសន្និបាតកោះពេជ្រ។

តាមការផ្សព្វផ្សាយរបស់ RUPP នៅលើបណ្តាញសង្គម Facebook បានឱ្យដឹងថា និស្សិតដែល នឹងទទួលសញ្ញាបត្រពីសម្តេចតេជោ ហ៊ុន សែន នាពេលនេះ ជានិស្សិតដែលបាន​បញ្ចប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រ កាលពីឆ្នាំ២០១៥ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕