​(ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៦​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១២​លើក​ (​យប់​៧​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៤​នាក់​ រង​របួសធ្ងន់​១០​នាក់​ និង​របួសស្រាល​៧​នាក់​ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

​ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១២​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​២៦​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​១៥​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​១០​គ្រឿង​ និ​ថ​រថយន្ត​ធុន​ធំ​ចំនួន​១​គ្រឿង ហើយមូលហេតុ​ដែល​បណ្តាល​ ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៤​លើក​, ​មិន​ប្រកាន់​ស្តាំ​៣​លើក​, ​បត់​គ្រោះថ្នាក់​៣​លើក​, ​ស្រវឹង​១​លើក​ និង​មិន​គោរព​សិទ្ធិ​១​លើក​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​១៨​នាក់​ (​យប់​១៣​នាក់​)​។

នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ រកឃើញ​យានយន្ត​ដែ​ល្មើស​សរុប​ទូ​ទាំង ​ប្រទេស​មាន​ ចំនួន​ ២៧៣៥​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១១៥១​គ្រឿង​ និង​ពិន័យ​សរុប​ ១៥៨៤​គ្រឿង​៕​