(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់បទសម្ភាសន៍ដោយផ្ទាល់ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា «គ្មានការចរចាណាមួយកើតឡើងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅពេលខាងមុខនេះទេ»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា៖

១៖ មិនមានការចចារណាមួយរវាង CPP និង CNRP នាពេលខាងមុខនេះទេ ព្រោះបើមានការចចារ និងអាចជះឥទ្ធិពលលើដំណើការតុលាការ ដែលកំពុងមានចំណាត់ការលើសំណុំរឿងមួយចំនួន។ រដ្ឋសភាគឺជាច្រកតែមួយគត់ដែលអាចជួបប្រជុំលើដំណើការរបស់ជាតិ តែគណបក្សសង្គ្រោះជាតិបានបោះបង់ចោលដោយខ្លួនឯង។

២៖ ប្រសិនមានការជួបចរចាគ្នាណាមួយ នាពេលខាងមុខ CPP មិនពិភាក្សាលើរឿងណាដែលជាសមត្ថកិច្ចរបស់តុលាការនោះទេ ហើយក៏មិនពិភាក្សាលើករណីអ្នកជាប់គុកនោះដែរ។

ការប្រតិកម្មខ្លាំងៗរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានថ្មីៗ ចុះផ្សាយខុសការពិត៕