(ភ្នំពេញ)៖ ជើងឯកបាល់ទះរបស់Division B នៃការប្រកួតពានរង្វាន់ ស្រាបៀរលីអូ លើកទី៥ឆ្នាំ២០១៦នេះ នឹងរកឃើញនៅថ្ងៃទី១២ ស្អែកនេះហើយ ដែលការប្រកួតមានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១២ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីវេលាម៉ោង១២រសៀល ដូច្នេះសូមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជួយលើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា។

សម្រាប់លទ្ធផលនៅថ្ងៃទី៦ នៃការប្រកួតរយៈពេល៨ថ្ងៃនេះ មានចំនួន៣គូនោះ គឺគូទី១-យុវជនបាត់ដំបង១-៣ ជាមួយយុវជនស្ម័គ្រចិត្តសសរស្តម្ភ,គូទី២-ស្នងការនគរបាលខេត្តកំពង់ចាម០-៣ កងពលតូចអន្តរាគមន៍លេខ៧ និងគូទី៣-ខេត្តប៉ៃលិន ៣-០ យុវជនភ្នំពេញថ្មី។

គួរបញ្ជាក់ថា អ្នកគាំទ្រក្រុមនីមួយៗនៅក្នុងការប្រកួត របស់ Division B អាចបោះឆ្នោត ឲ្យក្រុមរបស់ពួកគាត់បាន នៅលើហ្វេសប៊ុក https://www.facebook.com/Leo-Beer-Cambodia1420805824847904/ ​ដើម្បីមានឱកា​សឈ្នះរង្វាន់ ដូចជាស្រាបៀរលីអូ​ជាច្រើនកេស និងអាវយឺតលីអូជាច្រើនរង្វាន់ ដោយការបោះឆ្នោតតាមហ្វេសប៊ុក នឹងផ្តល់នូវ​ការបំផុសគំនិត និងលើកទឹកចិត្តបន្ថែម ​ដល់ក្រុមចូលរួមប្រកួតក្នុង Division B ដែលពួកគាត់ត្រៀមសម្រាប់ការប្រកួតជើងឯក និងជំរុញដល់ក្រុមកីឡាបាល់ទះ ​ដើម្បីបន្តការ​បណ្តុះបណ្តាល និងចូលរួមការប្រកួតនៅក្នុងឆ្នាំ ២០១៧ទៀត។

ព័ត៌មានលម្អិតសូមចូលទៅកាន់ គេហទំព័រ ៖http://www.leocupvolleyball.com/ ,សូមចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជា៕