(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៤.៧លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៥,៩ម៉ឺននាក់ដែរ។

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ២មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១១,៤៩៣,៨៩៤នាក់ (ស្លាប់ ៤៣,១៥៨នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៤៦០,២៦៥នាក់ (ស្លាប់ ១៥៨,៣៤៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៨៧០,២៧៥នាក់ (ស្លាប់ ៣៦,៤២៦នាក់)
* ថៃ ឆ្លងចំនួន ៤,៦៨៧,២៨១នាក់ (ស្លាប់ ៣២,៨៨២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៩៨៦,០២៨នាក់ (ស្លាប់ ៦៣,៥៨១នាក់)
* សិង្ហបុរី ឆ្លងចំនួន ២,០២៩,១៩៥នាក់ (ស្លាប់ ១,៦៥១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦២៨,៨៦១នាក់ (ស្លាប់ ១៩,៤៧១នាក់)
* ព្រុយណេ ឆ្លងចំនួន ២៣៤,៥៨២នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៦,១១៦នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៩៧៥នាក់ (ស្លាប់ ៣,០៥៦នាក់)៕