(កណ្ដាល)៖ លោកស្រី សាន សុទ្ធាវិន ប្រធានក្រុមការងារសប្បុរសធម៌ ពិភពដីមាស គ្រុប នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ យកថវិកាចូលរួមរំលែកទុក្ខក្រុមគ្រួសារសិស្សសាលា១១នាក់ ដែលស្លាប់ក្នុងហេតុការណ៍លិចទូកដរ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល សរុបចំនួន៤,៤០០,០០០រៀល។

សូមរំលឹកថា កាលយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានកើតមានករណីលិចទូកដ៏តក់ស្លុតមួយ ពេលពួកគេឆ្លងទូកចេញពីសាលាទៅកាន់លំនៅឋានរបស់ពួកគេ នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ករណីលិចទូកចម្លងដឹកកូនសិស្សនេះមានជនរងគ្រោះរួចផុតពីសេចក្តីស្លាប់៤នាក់, អ្នកស្លាប់១១នាក់ រួមមាន៖

A)៖ ឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់

*ទី១៖ ឈ្មោះ ហេង ហ៊ុយ ភេទប្រុស អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៧ (រស់)
*ទី២៖ ឈ្មោះ សូត រក្សា ភេទប្រុស អាយុ១៤ឆ្នាំ សិស្សថ្នាក់ទី៧ (រស់)
*ទី៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី៦ (រស់)
*ទី៤៖ ឈ្មោះ ហឿង កេសម៉ារីណា ភេទស្រី អាយុ១៤ឆ្នាំ សិស្សថ្នាក់ទី៨ (រស់)

B)៖ ឈ្មោះជនរងគ្រោះដែលស្លាប់

*ទី១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦
*ទី២៖ ឈ្មោះ សុភ័ក្រ ភានុន ភេទប្រុស អាយុ១៣ឆ្នាំ សិស្សថ្នាក់ទី៨
*ទី៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ សិស្សថ្នាក់ទី៧
*ទី៤៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦
*ទី៥៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ សិស្សថ្នាក់ទី៦
*ទី៦៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦
*ទី៧៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៣ឆ្នាំ សិស្សថ្នាក់ទី៨
*ទី៨៖ ឈ្មោះ ចិន្តា ជូលី ភេទស្រី អាយុ១៤ឆ្នាំ សិស្សថ្នាក់ទី៨
*ទី៩៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ សិស្សថ្នាក់ទី១១
*ទី១០៖ ឈ្មោះ រ៉ី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦
*ទី១១៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៣ឆ្នាំ សិស្សថ្នាក់ទី៧ (រកឃើញចុងក្រោយ)។

C)៖ អត្តសញ្ញាណអ្នកបើកទូក កម្មករទូក និងប្រជាពលរដ្ឋ២នាក់ទៀត ដែលនៅរស់រួមមាន៖

*ទី១៖ ឈ្មោះ ឡាយ ភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ (ប្រជាពលរដ្ឋរួមដំណើរលើទូក)
*ទី២៖ ឈ្មោះ លឿន ប្រុស ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ (ប្រជាពលរដ្ឋរួមដំណើរលើទូក)
*ទី៣៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរ
*ទី៤៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករបើកទូកដរទទឹង៕