(ភ្នំពេញ)៖ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងប្រធានអនុសាខាកាកក្របាទក្រហមកម្ពុជាខណ្ឌ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល និងចែកអំណោយជូនប្រជាការពារសង្កាត់ទន្លេបាសាក់ ចំនួន២៤នាក់។

លោកអភិបាលខណ្ឌ បានកោតសរសើរដល់កងកម្លាំងសណ្តាប់ធ្នាប់នេះ ដែលបានបញ្ចេញកម្លាំងកម្លាំងចិត្ត រួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការងារ ចុះរៀបចំសណ្តាប់ធ្នាប់ សម្អាតបរិស្ថាន អនាម័យ សម្រួលចរាចរ និងចូលរួមសហការអនុវត្តច្បាប់ចរាចរ ត្រួតពិនិត្យអាវុធជាតិផ្ទុះ។

នាឱកាសនោះ កៀង ល័ក្ស បានក្រើនរំលឹកកងកម្លាំងសណ្តាប់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ បន្តអនុវត្តការងារពង្រឹងសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យឱ្យប្រសើរឡើងថែមទៀត ជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អជាប្រចាំ។ ដូច្នេះ សូមឱ្យកម្លាំងសណ្តាប់ធ្នាប់សង្កាត់ ត្រូវចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងនគរបាលខណ្ឌ សណ្តាប់ខណ្ឌ នៅតាមគោលដៅត្រូវអនុវត្ត និងរួមគ្នាខិតខំអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងចុះការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរថែមទៀត។

អំណោយដែលចែកជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ០១កេស, ស្ករស ១គីឡូក្រាម, ទឹកដោះគោខាប់ ០២កំប៉ុង និងថវិកា ៤០,០០០រៀល៕