(បាត់ដំបង)៖ នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញប្រជុំពិភាក្សាការងារនៅតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ យោធភូមិភាគទី៥ កងទ័ពជើងគោក។

កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពីថ្នាក់មេបញ្ជាការកងទ័ពជើងគោក យោធភូមិភាគទី៥ និងនាយទាហានតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យជាច្រើនរូបទៀត៕