(កំពត)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន​ ម៉ានី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានបន្តបេសកកម្មរបស់ខ្លួនក្នុងការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន២០៤នាក់ ក្នុងនោះស្រី១១៥នាក់ នៅវិទ្យាល័យ ហ៊ុន សែន បរិវាស ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។

ការបន្តចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ក្រុមក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលមាន លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី អមដំណើដោយ លោកវេជ្ជបណ្ឌិត ឌឿន វុទ្ធា លោក ភឿន កុសល, លោក សោ សាម៉ឺឌី, លោកវេជ្ជបណ្ឌិត ឈុយ ឆូង, លោក អ៊ង ប្រុស, លោក គីវ សាឌុំ អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមការងារចំនួន៥៦នាក់ សហការជាមួយ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តកំពត និងជាអភិបាលរងខេត្តកំពត តំណាង លោក ម៉ៅ ធនិន អភិបាលខេត្តកំពត, មន្ទីរសុខាភិបាលខេត្តកំពត មន្ទីរជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត ចំនួន៣៦នាក់ ដឹកនាំដោយ លោក មឿង គង្គា លោក ស៊ីវ ផេង អភិបាលស្រុកបន្ទាយមាស ក្រុមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងអាជ្ញាធរដែលពាក់ព័ន្ធ និងក្រុមការងារ បានចុះនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពី លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ជូនចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តកំពត ដែលកំពុងស្ម័គ្រចិត្តបន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១, ដូសទី២, ដូសទី៣, ដូសទី៤ និងដូសទី៥ ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម និងបណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមចំនួន ៤៣៦នាក់ ស្រី២៥៦ នាក់។

ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ បានថ្លែងអំណរគុណ លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចាត់តាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាច្រើនលើកមកខេត្តកំពត ក្នុងការពិនិត្យនិងព្យាបាល ចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃព្រមទាំងចុះយុទ្ធាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។

សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបាននឹងកំពុងតែបោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានីភ័យនៃការរាតត្បាតដោយជំងឺកូវីដ-១៩។ ជាការពិតនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកលែងការពាក់ម៉ាសនៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត។ ពិតប្រាកដណាស់សមិទ្ធិផលដ៏អស្ចារ្យនេះ ពិតជាមិនអាចខ្វះបាននូវវត្តមាន និងការខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។

លោក លេង ផាលី បានឲ្យដឹងថា «ក្នុងរយៈពេលជាង ១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៧ តុលា ឆ្នាំ២០២២) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភាជាតិ និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ៩,៥៤៩នាក់ (ប្រាំបួនពាន់ប្រាំរយសែសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៤,៨៩៩ នាក់ (បួនពាន់ប្រាំបីរយកៅសិបប្រាំបួននាក់) ដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី»

ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរូបនេះ បានឲ្យដឹងទៀតថា «ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥ រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៧២៤ លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១០,៩៣៦,៩០២នាក់ (ដប់លាន កៅសិបបីម៉ឺន ប្រាំមួយពាន់ ប្រាំបួនរយ ពីរនាក់) ក្នុងនោះស្ត្រីមានចំនួន ៥,៥៧៦,៨៤៩នាក់ (ប្រាំលាន ហាសិបប្រាំពីរម៉ឺន ប្រាំមួយពាន់ ប្រាំបីរយ សែសិប ប្រាំបួននាក់) គិតត្រឹម ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២២ បានចំនួនជាង ១ ភាគ ២ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៦,៨៤៣,៣៣៣ នាក់ (ដប់ប្រាំមួយលាន ប៉ែតសិបបួនម៉ឺន បីពាន់ បីរយ សាមសិប បីនាក់) ធៀបនឹងឆ្នាំ២០២២ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់»

លោកបន្តថា «តាមរយៈនៃកិច្ចខិតខំប្រឹងប្រែងដ៏ឧត្តុងឧត្តម និងដ៏ថ្លៃថ្លា របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី រយៈពេលជាង១០ឆ្នាំកន្លងមក បានទទួលលទ្ធផលជាផ្លែផ្កា ដែលនាំឱ្យប្រជាពលរដ្ឋទាំងអស់ គោរពថ្លែងអំណរគុណយ៉ាងខ្លាំងជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងក្រុមការងារ និងទទួលយកពុទ្ធពរទាំងបួនប្រការរបស់ព្រះពុទ្ធ មានអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ។ យើងទាំងអស់គ្នាគោរពថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋទាំងអស់ មាន លោកតា លោកយាយ ពុក ម៉ែ អ៊ុំ ពូ មីង បងប្អូន ដែលតែងតែគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា។ យើងទាំងអស់គ្នាប្តេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍»

សូមជម្រាបថា រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តលោកហ៊ុន ម៉ានី មានចំនួន ៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ៩,៨១៨,៦៣៣ដូស (ប្រាំបួនលានប៉ែតសិបមួយម៉ឺនប្រាំបីពាន់ប្រាំមួយរយសាមសិបបីដូស) ក្នុង ២៥ រាជធានី-ខេត្ត៕