(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ក្រុមការងារមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) នៃក្រសួងសង្គមកិច្ច សហការជាមួយមន្ទីរខេត្ត (សៀមរាប និងបន្ទាយមានជ័យ) និងរដ្ឋបាលឃុំរុនតាឯក ដោយមានការសហការគាំទ្រពី អ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួងផែនការ បានបន្តយុទ្ធនាការលើកទី៣ ក្នុងការផ្ទៀងផ្ទាត់ឈ្មោះ ជូនប្រជាពលរដ្ឋមានបណ្ណសមធម៌ថ្មី និងប្តូរបណ្ណសរុបចំនួន ១,៧១៨គ្រួសារ លើចំនួន ១,៨៥៣គ្រួសារទៅរស់នៅភូមិរុនតាឯក ឃុំរុនតាឯក និងចំនួន ២,៩៤០គ្រួសារ ទៅរស់នៅភូមិពាក់ស្នែង១ ពាក់ស្នែង២ ភូមិខ្ទីង និងភូមិសណ្តាន់ ឃុំពាក់ស្នែង ដើម្បីទទួលបាន ប្រាក់ឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។

ដោយឡែកសម្រាប់ការ ចុះឈ្មោះជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ គិតត្រឹមម៉ោង១៨៖០០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ទទួលបានលទ្ធផលដូចខាងក្រោម៖
* គ្រួសារក្រីក្រផ្ទៀងផ្ទាត់ និងបើកប្រាក់បានចំនួន ១,៤២៨ គ្រួសារ ចំណាយអស់ទឹកប្រាក់សរុប ៤៦៥,៨០០,០០០រៀល
* គ្រួសារប្តូរបណ្ណមានចំនួន ២៩០គ្រួសារ ដែលគ្រួសារទាំងនេះនឹងត្រូវបន្តបើកសាច់ប្រាក់ឧបត្ថម្ភខែតុលា ចាប់ពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ ដោយសារគ្រួសារនេះបានបើកខែកញ្ញារួចហើយ

* ស្រ្តីមានផ្ទៃពោះ ១១នាក់ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ៧នាក់ ចំណាយថវិកាចំនួន ៧២០,០០០រៀល

* ក្រុមការងារនឹងបន្តផ្ទៀងផ្ទាត់គ្រួសារ នៅសល់ចំនួន ៣,០៧៥ ទៀតនៅថ្ងៃទី១៨ ខែតុលាស្អែកនេះ។

* សម្រាប់យុទ្ធនាការលើកទី៣នេះ ក្រុមការងារបានប្រើប្រាស់មន្រ្តីសរុប៣២នាក់ ក្នុងនោះមន្រ្តី ម.ជ.ជ. ២០នាក់ មន្ទីរខេត្តសៀមរាប៨នាក់ និង មន្ទីរបន្ទាយមានជ័យ ២នាក់ និងឃុំ ២នាក់៕