(ភ្នំពេញ)៖ ក្រុមមេធាវីការពារក្តីជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក ឌី វីជ្ជា ដឹកនាំដោយ លោក គី តិច បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីទទួលបានជោគជ័យក្នុងសវនាការ នៅតុលាការទីក្រុងប៉ារីស ប្រទេសបារាំង។

សូមបញ្ជាក់ថា សាលក្រមតុលាការទីក្រុងប៉ារីស ប្រទេសបារាំង បានប្រកាស កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដោយបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មិនមានការពាក់ព័ន្ធនឹងមរណភាពរបស់ លោក ហុក ឡង់ឌី ដូចអ្វីដែល លោក សម រង្ស៉ី បានចោទប្រកាន់នោះឡើយ។

ជាមួយគ្នានេះ ទោះបីជាមានការអនុគ្រោះទោស ឱ្យលោក សម រង្ស៉ី រួចផុតពីការចោទប្រកាន់ ប៉ុន្តែតុលាការទីក្រុងប៉ារីស បានបញ្ជាក់ថា ការចោទប្រកាន់របស់ លោក សម រង្ស៉ី ទៅលើសម្តេចតេជោ ថាជាអ្នកនៅពីក្រោយខ្នង នៃការស្លាប់របស់ លោក ហុក ឡង់ឌីនោះ គឺជាការបរិហារកេរ្តិ៍ដ៏ធ្ងន់ធ្ងរ៕